|
Untitled Document
ត្រូវការជំនួយលើបញ្ហាផ្លូវច្បាប់ឬទេ? PDF Format
View this Factsheet in English PDF Format
 តើត្រូវការជំនួយផ្លូវច្បាប់ឬទេ? - Audio
តើត្រូវការជំនួយផ្លូវច្បាប់ឬទេ?
តើ LawAccess NSW ជាអ្វី?
LawAccess NSW ជាសេវាទូរស័ព្ទឥតគិតថ្លៃរបស់រដ្ឋាភិបាល ដែលផ្តល់ព័ត៌មាន និងការបញ្ជូនបន្តដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ ព្រមទាំងឱវាទផ្លូវច្បាប់នៅក្នុងករណីខ្លះ សម្រាប់អ្នកដែលមានបញ្ហាផ្លូវច្បាប់នៅក្នុងរដ្ឋ NSW ។ ជាពិសេស យើងខ្ញុំជួយអ្នកដែល៖
- រស់នៅក្នុងតំបន់ជនបទ និងតំបន់ដាច់ស្រយាលនៃរដ្ឋ NSW
- ជាជនជាតិដើម Aboriginal ឬ Torres S
- trait Islander
- មានពិការភាព
- មានសាវតារវប្បធម៌និងភាសាផ្សេងៗគ្នា (CALD)
- អាចមានគ្រោះថ្នាក់
- មានបញ្ហាផ្លូវច្បាប់ជាបន្ទាន់
តើយើងខ្ញុំអាចជួយលោកអ្នកដោយវិធីណា?
បើលោកអ្នកត្រូវឡើងតុលាការ មានបញ្ហាផ្លូវច្បាប់ ឬមានសំណួរណាមួយអំពីច្បាប់ យើងខ្ញុំអាចជួយលោកអ្នកបាន។ យើងខ្ញុំមានមន្ត្រីសេវាអតិថិជនដែលអាច៖
- ផ្ដល់ជូនលោកអ្នកនូវព័ត៌មានផ្លូវច្បាប់តាមទូរស័ព្ទ
- ផ្ញើជូនលោកអ្នកនូវព័ត៌មានជាលាយលក្ខណ៍អក្សរ
- បញ្ជូនលោកអ្នកទៅកាន់សេវាច្បាប់ឬសេវាពាក់ព័ន្ធមួយទៀតដែលអាចជួយលោកអ្នកបាន ឧទាហរណ៍៖ បើលោកអ្នកត្រូវការជួបផ្ទាល់ដើម្បីទទួលឱវាទផ្លូវច្បាប់
- រៀបចំឲ្យមេធាវីម្នាក់របស់យើងខ្ញុំផ្តល់ជូនលោកអ្នកនូវឱវាទផ្លូវច្បាប់តាមទូរស័ព្ទ នៅក្នុងករណីខ្លះ
តើបញ្ហាផ្លូវច្បាប់ប្រភេទអ្វីខ្លះទៅដែលយើងខ្ញុំអាចជួយលោកអ្នកបាន?
យើងខ្ញុំអាចជួយលោកអ្នកនូវបញ្ហាផ្លូវច្បាប់មួយចំនួនដោយមានរួមទាំង៖
- ប្រាក់បំណុលនិងឥណទាន
- ច្បាប់គ្រួសារ
- ទំនាស់ជាមួយអ្នកជិតខាង
- ការផាកពិន័យ និងបទល្មើសចរាចរណ៍
- ច្បាប់ការងារ
- ច្បាប់ព្រហ្មទណ្ឌ
- អំពើហិង្សាក្នុងគ្រួសារ
- ច្បាប់អ្នកប្រើប្រាស់
- គ្រោះថ្នាក់រថយន្ត
- ការធ្វើផែនការជាមុន (បណ្ដាំមរតក អំណាចធ្វើសេចក្តីសំរេចចិត្ត ភាពជាអាណាព្យាបាលយូរអង្វែង)
ព្រមទាំងព័ត៌មានទូទៅអំពីច្បាប់និងលោកអ្នក។
តើលោកអ្នកអាចទទួលព័ត៌មានផ្លូវច្បាប់តាមអ៊ីនធឺណិតដែរឬទេ?
លោកអ្នកអាចទទួលបាននៅតាម www.lawaccess.nsw.gov.au
វ៉ិបសៃយើងខ្ញុំគឺជាកន្លែងចាប់ផ្ដើមដ៏ប្រសើរមួយដើម្បីស្វែងរកព័ត៌មានអំពីច្បាប់និងបញ្ហាផ្លូវច្បាប់ទាំងឡាយ។
លោកអ្នកអាចប្រើវ៉ិបសៃយើងខ្ញុំដើម្បីអាន៖
- ព័ត៌មានសាមញ្ញពាក់ព័ន្ធនឹងផ្លូវច្បាប់ ដូចជាប័ណ្ណព័ត៌មាន ក្រដាសបំពេញ និងឯកសារបោះផ្សាយទាំងឡាយរបស់សេវាផ្លូវច្បាប់មួយចំនួនផ្សេងៗគ្នារបស់រដ្ឋាភិបាលនិងក្រៅរដ្ឋាភិបាល ដូចជា Legal Aid NSW, Community Legal Centres (មណ្ឌលផ្លូវច្បាប់សហគមន៍) និងតុលាការជាដើម
- ព័ត៌មានផ្លូវច្បាប់ដែលលោកអ្នកងាយស្រួលរកឃើញនៅក្រោមចំណងជើងទាំងឡាយដូចជាប្រាក់បំណុល ច្បាប់គ្រួសារ និងអ្នកជិតខាងជាដើម
- LawAssist ជាគោលការណ៍ណែនាំអនុវត្តន៍មួយស៊េរីសម្រាប់អ្នកដែលឡើងបកស្រាយដោយខ្លួនឯងនៅតុលាការក្នុងតំបន់
តើខ្ញុំអាចទទួលឱវាទផ្លូវច្បាប់ពី LawAccess NSW បានឬទេ?
យើងខ្ញុំមានមេធាវីទាំងឡាយដែលអាចផ្តល់ឱវាទផ្លូវច្បាប់តាមទូរស័ព្ទ។ ប៉ុន្តែ យើងខ្ញុំមិនអាចផ្តល់ឱវាទផ្លូវច្បាប់ជូនជនរាល់រូបបានទេ។
ការសាកសួរអំពីផ្លូវច្បាប់ត្រូវតែបំពេញតាមគោលការណ៍ណែនាំរបស់យើងខ្ញុំដើម្បីទទួលឱវាទផ្លូវច្បាប់ ហើយត្រូវតែសមរម្យក្នុងការពិភាក្សាតាមទូរស័ព្ទផងដែរ។
តើលោកអ្នកត្រូវរកមេធាវីឯកជនឬទេ?
បើលោកអ្នកត្រូវការជំនួយពីមេធាវីឯកជនណាមួយ យើងខ្ញុំអាចធ្វើការរួមគ្នាជាមួយ Law Society of NSW ដើម្បីរកឈ្មោះមេធាវីឯកជនបីនាក់នៅក្នុងកន្លែងណាមួយនៅក្នុងរដ្ឋ NSW ឬផ្នែកណាមួយនៃច្បាប់ ដើម្បីផ្ញើជូនលោកអ្នកតាមប៉ុស្តិ៍សំបុត្រ ទូរសារ ឬអ៊ីមែល។
តើខ្ញុំអាចទទួល Legal Aid ឬទេ?
មន្ត្រីសេវាអតិថិជនយើងខ្ញុំអាចជួយលោកអ្នកក្នុងការគិតគូរមើលថា តើមាន Legal Aid (ជំនួយផ្លូវច្បាប់) សំរាប់បញ្ហាផ្លូវច្បាប់របស់លោកអ្នកដែរឬទេ ហើយថាតើលោកអ្នកបំពេញតាមតម្រូវការសំរាប់សិទ្ធិទទួល Legal Aid ដែរឬទេ។
មន្ត្រីសេវាអតិថិជនយើងខ្ញុំក៏អាចជួយលោកអ្នកក្នុងការបំពេញពាក្យសុំ Legal Aid តាមទូរស័ព្ទផងដែរ។
បើលោកអ្នកត្រូវការជំនួយផ្លូវច្បាប់៖
លោកអ្នកអាចទាក់ទងយើងខ្ញុំតាមទូរស័ព្ទលេខ 1300 888 529 ចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 5 ល្ងាច ថ្ងៃចន្ទដល់ថ្ងៃសុក្រ (លើកលែងតែថ្ងៃឈប់សំរាកសាធារណៈ)។
បើលោកអ្នកមានពិការភាពខាងស្តាប់ឬនិយាយ លោកអ្នកអាចទូរស័ព្ទទៅយើងខ្ញុំដោយប្រើប្រភេទទូរស័ព្ទ Telephone Typewriter (TTY) លេខ 1300 889 529 ។
បើលោកអ្នកចង់ពិភាក្សាជាមួយយើងខ្ញុំដោយមានជំនួយពីអ្នកបកប្រែភាសា លោកអ្នកអាចទូរស័ព្ទមកយើងខ្ញុំតាមរយៈសេវាបកប្រែភាសា (TIS) លេខ 131 450។ TIS គឺជាសេវាឥតគិតថ្លៃនិងលាក់ការសម្ងាត់។
LawAccess NSW គឺជាការផ្តួចផ្តើមរបស់ Department of Attorney General and Justice, Legal Aid NSW, Law Society of NSW និង NSW Bar Association។
|